F AAA - Basel-style

AAA


 

១- ដំណាំ​ចេក​

​ក្នុងការ​ដាំ​ដំណាំ​ចេកក​ល្ខ​ណៈ​ដី​គឺជា​កត្តា​មួយ​ដ៏​សំខាន់ពោល​ដំណាំ​ចេក​មាន​ប្រព័ន្ធ​ឫស​លូ​ស​លាស់​ខ្សោយដោយសារ​មូលហេតុ​នេះ​គឺ​វា​រស់​នៅ​នឹង​សមាសភាព​មមោក និង​អង្គធាតុ ​រ៉ែ​ផ្សេងៗ ជាពិសេស​ដំណាំ​ចេក​ទាមទារ​បរិយាកាស​ក្នុង​ដី​ល្អប្រសើរ ។ ក្នុងករណី​ដែល​ដី​ត្រូវ​លិច​ទឹក បរិមាណ អុកស៊ីសែន នៅក្នុង​ដី​ថយចុះ ។​
​ក្នុង​ការជ្រើសរើស​ដី​សំរាប់​ដំណាំ​ចេក គេ​ត្រូវ​ជ្រើសរើស​ដី​ដែល​មាន​ជាតិ​អំបិល​ច្រើន គឺ​ចំពោះ​ដី​ដែល​មាន​ខ្សាច់​ច្រើន០.០៣​ភាគរយ (​ភាគរយ​អំបិល​) ល្ប​ប់ ០.០៥​ភាគរយ និង ​ដីឥដ្ឋ ០.០១​ភាគរយ ។ Ph ល្អ​សំរាប់​ដំណាំ​ចេក​គឺ​ពី ៥.៥-៧ ។​ ​នៅ​ក្នុង​ចំការ​ភាគច្រើន ការ​ដាំ​ដំណាំ​ចេកគេ​តែង​ជួបប្រទះ​នូវ​ជម្ងឺ​ម្យ៉ាង​ដែល​ស្លឹក​មាន​ពណ៌​ខៀវ​ចាស់​ដែល​បណ្តាល​មកពី​នៅក្នុង​ដី​ខ្វះ​ជាតិ ម៉ាញ៉េ​ស្យូម (Mg) ។ ដែល​បណ្តាល​អោយ ​ទិន្នផល​ថយចុះ ៥០​ភាគរយ ។ ដើម្បី​បន្ថយ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​ជម្ងឺ​ប្រភេទ​នេះចាំបាច់​ត្រូវ​បាច​ជី​ដែល​មាន​ជាតិ ម៉ាញ៉េ​ស្យូម (Mg) ដូចជា ម៉ាញ៉េស្យូ​ម​ស៊ុលហ្វាត(MgSO4) ជាដើម ។ បើ​តាម​ប្រព័ន្ធ EX-M វិញ ប្រើ​អាហារ​បំរុង​រុក្ខជាតិ ។​
២- ដំណាំ​ស្វាយ
​ស្វាយ​អាច​ដុះ​លូតលាស់​បាន​ដោយ​គ្មាន​ការស្រោចស្រព​ក្នុង​រយៈពេល ៣-៤​ខែ ។ ដំណាំ​ស្វាយ​ពុំ​រើស​ដី​ទេគឺ​វា​អាច​លូតលាស់​បាន​ក្នុងករណី​ដែល​មាន​ទឹក​គ្រប់គ្រាន់ ។ ស្វាយ​អាច​លូតលាស់​ល្អប្រសើរ​នៅ​ទី​បរិស្ថាន ទំនាប​និង​នៅ​ជិត​ប្រភពទឹក​ក ។​ ​ស្វាយ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ក្នុង​ករណី​គ្មាន​ការស្រោចស្រព គេ​អាច​ដាំ​ស្វាយ​នៅ​កន្លែង​ដែល​មាន​បរិមាណ​ទឹកភ្លៀង ៥០០-៤០០​ម​.​ម ។ គេ​បានកត់សំគាល់ ​ឃើញ​ថា : ករណី​ដែល​មាន​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួសហេតុ​ពេក​ក៏​ពុំ​បង្ក​អោយមាន​លក្ខណៈ​ល្អ​ប្រសើរ​ដល់​ស្វាយ​ដែរ គឺ​បណ្តាល​អោយ​ជ្រុះ​ពន្លក​ផ្កា ។​ ​ ​ការថែទាំ​ដំណាំ​ស្វាយ : ចំពោះ​ចំការ​ដែល​ទើប​នឹង​ដាំ គេ​ដាក់​ជី​សរីរាង្គ ឬ​រ៉ែ​ក្នុង​រយៈពេល ១-៤​ឆ្នាំ ក្នុងករណី​ដែល​ដី​ខ្សោយ​ជីជាតិ​ខ្លាំង ។ មុន​ពេល​ភ្លៀង​គេ​ដាក់​ជី​សរីរាង្គ ១០​គ​.​ក្រ ក្នុង​មួយ​ដើមនិង​ជី​អាសូត​មុនពេល​ចាប់ផ្តើម​លូតលាស់​ថ្មី ។ ក្នុង​មួយ​ឆ្នាំ គេ​ដាក់​ជី​បី​ដង គឺ​នៅ​ខែមិថុនា កញ្ញា និង​វិច្ឆិកា ដោយ​ដាក់​ជី NPKCa 14:8:10:2 ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ NPK 14:8:10:2 ។ ក្នុង​រយៈពេល​កំពុងផ្តល់​ផ្លែផ្កា គេ​ធ្វើ​អនាម័យ​ការពារ​ជំងឺ​ដោយ​កាត់​មែក​ឲ្យ​ស្រឡះ ។ ម្យ៉ាងទៀត​នៅ​ដំណាក់កាល​ដែល​ស្វាយ​បាន​បញ្ឈប់​ការលូតលាស់ អាច​កាត់​មែ​កចាស់ៗ និង​ធំៗ​ចោល ​ដើម្បី​ឲ្យ​មែក​ថ្មី​ដុះ​ឡើង​ល្អ និង​ផ្តល់​ផ្លែផ្កា​ច្រើន ។ អនុវត្តន៍​វិធី​កប់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិក្ស អិម វា​បាន​ផល​ហើយ ។​
៣- ដំណាំ​ដូង​
​ ​ដំណាំ​ដូង​អាច​លូតលាស់​ផ្តល់​ផ្លែផ្កា​ល្អ នៅលើ​ដី​ដែល​មាន​ជាតិ​អំបិល​សើ​ម និង​ត្រជាក់ ។ ក្នុងករណី​ដែល​ដាំ​វា​នៅ​ជិត​សមុទ្រ គេ​ទទួលបាន​ទិន្នផល​ល្អ ។ បរិមាណ​ទឹកភ្លៀង​ដែល​ល្អប្រសើរ​សំរាប់​ផ្តល់​ទិន្នផល​ខ្ពស់​គឺ ១.៥០០-១.៦០០​ម​.​ម ម្យ៉ាង​ទៀត​ពុំ​សូវ​ឲ្យមាន​រយៈពេល​រាំងស្ងួត​យូរ​ពេក​ទេ វា​នឹង​ធ្វើឲ្យ​ទិន្នផល​ថយចុះ ។​ ​ក្នុងករណី​ដែល​ខ្វះ​សំណើម ផ្នែក​ខាងក្រោម​នៃ​ស្លឹក​របស់​វា​ងាប់​ធ្វើឲ្យ​បាត់បង់​នូវ​សមត្ថភាព​កាន់​ផ្លែ​គឺ​ក្រោយពី​ក្តឹប​បាន​បន្តិច​វា​ក៏​ជ្រុះ ។​ ដំណាំ​ដូង​អាច​លូតលាស់​លើ​គ្រប់​ប្រភេទ​ដី​ទាំងអស់ ប្រសិនបើ​ដី​នោះ​មាន​ស្រទាប់​ជីជាតិ​ជ្រៅ ។ សីតុណ្ហភាព​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្លែផ្កា ២៥-៣០​អង្សា​សេ ។​​ការដាក់​ជី​ជា​កត្តា​មួយ​យ៉ាងសំខាន់ ក្នុង​ការលូតលាស់​នៃ​ដំណាំ​ដូង ។ ក​ង្វៈ​ជី​ប៉ូ​តា​ស្យូម គឺ​មាន​ជា ទូទៅ​ដូចនេះ​គេ​ត្រូវ​កែលំអ​ជា​ចាំបាច់ ពីព្រោះ​ជី​ប៉ូ​តា​ស្យូម​ធ្វើ​ប្រតិកម្ម​ទៅ​លើកត្តា​ដែល​នាំអោយ​កើត​ផ្លែ ។ ក្នុង​ដូង​មួ​យ​ដើម​ដែល​គ្រប់​អាយុ ហើយ​ផ្តល់​ផ្លែ​គេ​ដាក់ KCL ១-២​គីឡូក្រាម ។​​​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ នៅតាម​បណ្តាល​ប្រទេស​មួយចំនួន ដាច់ខាត​នៅក្នុង​ចំការ​គេ​ត្រូវ​ធ្វើការ បាច​ជីសរីរាង្គ និង​អ​សរីរាង្គ​ជាពិសេស ជី N P និង K ។ ជា​រៀងរាល់ឆ្នាំ​គេ​បាច​ជី N: 64-90.8​គីឡូក្រាម P2O5: 30-40​គីឡូក្រាម K2O: 95-138​គីឡូក្រាម ក្នុង​មួយ​ហិច​តា ។​​ដើម្បី​ទប់ទល់​នឹង​សត្វ​កណ្តុរ រឺ​កំប្រុ​កដែល​តែងតែ​កាត់​ក្តឹប​ដូង គេ​ធ្វើ​របាំង​អំពី ស័ង្កសី វាយ​ជុំវិញ​ដើម​ដូង ។​

CONVERSATION

0 comments:

Post a Comment